Saturday, January 25, 2014
ស្រណោះព្រលឹងខ្មែរ និពន្ធដោយលោក អ៊ិត សារិន (1973)
លោក អ៊ិត សារិន ជាអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ អធិការបឋមសិក្សា។ [...] ក្នុងគោលបំណងជួយបំភ្លឺគោលដៅខ្លះៗ នៅក្នុងផ្ទៃក្នុងបញ្ហាខ្មែរ និងចង់ឆ្លុះបង្ហាញនូវគ្រោះថ្នាក់ធំៗ លេចចេញមកពីពួកកុម្មុយនិស្តនៅក្នុងប្រទេស ទើបខ្ញុំប្រថុយបើកកកាយនូវអនុស្សាវរីយ៍ផ្ទាល់ខ្លួនដែលខ្ញុំបានជួបប្រទះ បានហែលឆ្លងខ្លួនឯងនៅក្នុងជួរខ្មែរក្រហម ក្នុងរយៈពេល 9 ខែ។ បើខ្មែរធ្លាក់ទៅក្នុងកណ្ដាប់ដៃកុម្មុយនិស្ត "សង្គមខ្មែរថ្មី" នឹងអស់ខ្លឹមសារជាតិ (Essence nationale) អស់គោលចរិតជាតិ (Entité nationale)។ សង្គមខ្មែរថ្មីត្រូវប្រែក្លាយទៅតាម "សង្គមម៉ាក្សិស្ត"។ សង្គមខ្មែរច្បាស់ជារលាយចូលទៅក្នុងសង្គមជាតិយួនដោយមិនដឹងខ្លួន ព្រោះកម្លាំងស្រូបពីសំណាក់សង្គមយួន ត្រូវតែគ្របសង្កត់ទប់មិនឈ្នះមកលើសង្គមខ្មែរ។ នេះហើយជាដង្ហើមចុងក្រោយនៃជីវិតខ្មែរ!!! [...] (ចុចដើម្បីអាន និងទាញយកឯកសារនេះ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment