Saturday, January 25, 2014

ចៅហ្វាយ​គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោយ រៀបរៀង​ដោយ កែវ សុវត្ថិ (​1971)


នេះ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​​កូន​ខ្មែរ​ភាគ​ច្រើន​សម័យ​នេះ (2013) មិន​សូវ​មាន​អ្នក​ដឹង ព្រោះ​គេ​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ស្គាល់​វីរបុរស​ពិត​ប្រាកដ​របស់​ខ្លួន​ឯង​ទេ បើ​អ្នក​ជា​កូន​ខ្មែរ អ្នក​ត្រូវ​តែ​អាន​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​មួយ​នេះ​កុំ​ឲ្យ​ខាន ហើយ​ចាំ​ឲ្យ​ច្បាស់​ក្នុង​ចិត្ត និង​បែងចែក​ឲ្យ​ច្បាស់​ថា​អ្នក​ណា​ជា​វីរបុរស​ខ្មែរ​ពិត​ប្រាកដ។

ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : ចៅហ្វាយ​គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោយ
- រៀបរៀង​ដោយ : កែវ សុវត្ថិ
- ទំហំ​ឯកសារ : 324 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចដើម្បីអាន និងទាញយកឯកសារនេះ)

អំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា ដោយ សោម សេកកុមារ


សៀវភៅ​នេះ​រៀបរាប់​អំពី​ការ​ឈ្លានពាន​​​ទឹកដី​របស់​យួន និង​ពិព័រនា​អំពី​ព្រឹត្តិការ​ទាំងឡាយ​និង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​យួន​អាច​ឈ្លានពាន​ខ្មែរ។ នៅ​ក្នុង​សៀវភៅ​នេះ​មាន​ព្រឹត្តិការ​ធំៗ​ដូចជា ៖
  • នយោបាយ​របស់​សីហនុ​ជាមួយ​ប្រទេស​កុម្មុយនិស្ត និង​សកម្មភាព​របស់​យៀកកុង​ក្នុង​រាជាណាចក្រ​កម្ពុជា ឆ្នាំ 1963 ដល់ 1970។
  • ការ​ប្រឈមមុខ​របស់​រដ្ឋាភិបាល លន់-នល់ ជាមួយ​យៀកកុង និង​យួន​ខាងជើង។
  • អត្ថន័យ​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 1970
  • ឱកាស​ល្អ​សម្រាប់​ឲ្យ​យួន​កុម្មុនិស្ត ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ចេញ​មុខ។

 ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : អំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា
- រៀបរៀង​ដោយ : សោម សេកកុមារ
- ទំហំ​ឯកសារ : 803 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារនេះ)

កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន ដោយ ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី

សៀវភៅ "កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន" អត្ថបទ​ដើម​ជា​ភាសា​បារាំង​ដោយ ចាន់ តារា ចុះ​ក្នុង​ព្រឹត្តិបត្រ​សហគមន៍​ខ្មែរ​នៅ​កាណាដា លេខ 2-3-7 និង 8។ ប្រែ​សម្រួល​ដោយ ប៉ែន នារវី និង អ៊ិត ថុង​ងួន , ពិនិត្យ​ឡើងវិញ កែ និង បង្គ្រប់​ដោយ ចាន់ ដារា ឆ្នាំ 1976-1983  វាយ​អត្ថបទ​ចម្លង​ទាំងស្រុង​មក​បង្កើត​ជា E-book ដោយ ឃុន ពីម៉ូច។

មាតិកា​រៀង ៖

  • ដើម​កំណើត​ខ្មែរ
  • ពី​ការ​ប៉ះ​លើក​ដំបូង​នឹង​បស្ចិម​ប្រទេស​ទៅ​អាណានិគម
  • ពី​អាណានិគម​ទៅ​សហភាព​ឥណ្ឌូចិន
  • ពី​សហភាព​ឥណ្ឌូចិន​ទៅ​សហព័ន្ធ​ឥណ្ឌូចិន
  • សហព័ន្ធ​ឥណ្ឌូចិន​ដើម្បី​អ្វី?
  • ការ​ទាក់ទង​ខ្មែរ-ចិន
  • វិភាគ​ចុង​ក្រោយ
  • លំដាប់​ពេល​នៃ​ការ​ពង្រីក​ទឹកដី​យួន

 ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន
- ប្រែ​សម្រួល​ដោយ : ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី
- ទំហំ​ឯកសារ : 3.22 MB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារ)