Saturday, January 25, 2014

ព្រះ​បាឡាត់​ឃោសនាគ ហែម ចៀវ ដោយ​ព្រះពោធិវង្ស សូត ហាយ និង​លោក គង់ សម្ភារ (1972)


មាន​លោកអ្នក​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឭ​ពាក្យ​ថា អាចារ្យ ហែម ចៀវ ដែល​ជា​វីរបុរស​​ជាតិ​ខ្មែរ តស៊ូ​​កាល​ពី​សម័យ​អាណានិគម​​បារាំង។ [...] ពី​ឆ្នាំ 1864 មក​ដល់ 1942 វីរបុរស​អាចារ្យ​ស្វា, ពោរ​កំបោរ, អាចារ្យ​លាក់, ស៊ីវត្ថា, ក្រឡាហោមគង់, ពិស្ណុលោកឈូក ព្រម​មួយ​អន្លើ​ដោយ​ប្រជារាស្ត្រ​រួម​ផង បាន​ធ្វើការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្ដើម​យក​​ប្រទេស​របស់​ខ្លួន​មក​វិញ។ តែ​ត្រូវ​ពួក​ស្ដេច​ខ្សឹបខ្សៀវ​នឹង​បារាំង ឲ្យ​សម្លាប់​វីរបុរស​ស្នេហា​ជាតិ​យើង​អស់​ជា​ច្រើន។ ម៉្លោះហើយ​សេចក្ដី​រាងចាល​បន្តិចម្ដងៗ ក៏​ទៅ​ពួន​សម្ងំ​ក្នុង​បេះដូង​ខ្មែរ​ឲ្យ​ភ័យ​ខ្លាច​ក្រែង​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដូច​អ្នក​មុនៗ​ទៀត។ ការ​ធ្លាក់​ចុះ​នៃ​ប្រទេស​យើង​ប្រៀប​បាន​នឹង​ស្លឹក​ជ្រុះ​ចាក់​មែក ដោយសារ​អក្សរសាស្ត្រ​ជាតិ ត្រូវ​បារាំង​ហាម​មិន​ឲ្យ​កូន​ខ្មែរ​រៀន គេ​ឲ្យ​រៀន​តែ​អក្សរសាស្ត្រ​របស់​គេ ប្រើប្រាស់​សម្ភារៈ​ប្រទេស​គេ ចាប់តាំង​ពី​សំលៀកបំពាក់​ឡើង​ទៅ។ ម៉្លោះហើយ​ខួរក្បាល​ខ្មែរ ត្រូវ​វិលវល់​លែង​មើល​ឃើញ​របស់​ខ្លួន​ជា​ដាច់ខាត។ ម្នាក់ៗ​ដែល​បាន​ធ្វើការ​រាជការ ឬ​តែ​អួត​សរសើរ​ភាសា​បារាំង ខ្ពើម​ភាសា​ជាតិ​ឯង ស្អប់​ម៉ែ​ឯង​ដែល​ពិសារ​ស្លា ស្លៀកពាក់​ចងក្បិន ស្រឡាញ់​ម៉ែ​គេ​ដែល​លាប​ក្រេម ជក់បារី ស្លៀក​សំពត់​ខ្វះ​ក្រណាត់​ទៅ​វិញ! ត្រង់​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្មែរ​ល្ងង់​ខ្លួន​ហៅ​លែង​ឮ! មើល​លែង​យល់! [...] ។
                (ចុចដើម្បីអាន និងទាញយក)

No comments:

Post a Comment