Saturday, January 25, 2014

សៀវភៅបណ្ដាំ​តា​មាស ចេញ​ផ្សាយ​ដោយ​បណ្ឌិត ឃីង ហុកឌី (2007)


អត្ថបទ​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​នៅ​សតវត្ស​ទី 20 នៅ​ពេល​ដែល​ប្រទេស​យើង​ចាប់​មាន​អក្សរសិល្ប៍​ជា​លើក​ទី 1 ដែរ គឺ​នៅ​ឆ្នាំ 1907-1908។ រោងពុម្ព​អក្សរខ្មែរ​នេះ បាន​ចូល​មក​ភ្នំពេញ​ដំបូង​គឺ​សម្រាប់​បោះពុម្ព​ឯកសារ​រដ្ឋបាល​បារាំង សៀវភៅ​ធម៌​គ្រិស្ដសាសនា និង​អត្ថបទ​សិក្សា​នៃ​ស្ថាប័ន​វិទ្យាសាស្ត្រ​ ដូចជា សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ជាដើម។ រឿង​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​អក្សរសិល្ប៍​បោះពុម្ព​លើក​ទី 1 បន្ទាប់​ពី​ការ​នាំចូល​នូវ​បច្ចេកទេស​ថ្មី​ទំនើប​នេះ ព្រោះ​ដើម​ឡើយ យើង​ធ្លាប់តែ​ចម្លង​ដោយ​ដៃ​លើ​ក្រដាស ឬ​ចារ​លើ​ស្លឹក​ត្នោត ស្លឹករឹត ។ល។

ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : បណ្ដាំ​តា​មាស
- អារម្ភកថា និង​ចេញ​ផ្សាយ​ដោយ : ​​បណ្ឌិត ឃីង ហុកឌី (2007)
- វាយ​អត្ថបទ​សារ​ឡើង​វិញ​ដោយ : ប្លក​តា​ម៉ាប់ យាយ​ម៉ាប់
- ទំហំ​ឯកសារ : 214 KB ជា​ប្រភេទ : PDF 
- ទីតាំង​ទាញ​យក [ចុចដើម្បីអាន និងទាញយកឯកសារ]

No comments:

Post a Comment