Saturday, January 25, 2014

ស្រណោះ​ព្រលឹង​ខ្មែរ និពន្ធ​ដោយ​លោក អ៊ិត សារិន (1973)


លោក អ៊ិត សារិន ជា​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋមភូមិ អធិការ​បឋមសិក្សា។ [...] ក្នុង​គោលបំណង​ជួយ​បំភ្លឺ​គោលដៅ​ខ្លះៗ នៅ​ក្នុង​ផ្ទៃក្នុង​បញ្ហា​ខ្មែរ និង​ចង់​ឆ្លុះ​បង្ហាញ​នូវ​គ្រោះថ្នាក់​ធំៗ លេចចេញ​មក​ពី​ពួក​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស ទើប​ខ្ញុំ​ប្រថុយ​បើក​កកាយ​នូវ​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ បាន​ហែល​ឆ្លង​ខ្លួនឯង​នៅ​ក្នុង​ជួរ​ខ្មែរក្រហម ក្នុង​រយៈពេល 9 ខែ។ បើ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​កុម្មុយនិស្ត "សង្គម​ខ្មែរ​ថ្មី" នឹង​អស់​ខ្លឹមសារ​ជាតិ (Essence nationale) អស់​គោល​ចរិត​ជាតិ (Entité nationale)។ សង្គម​ខ្មែរ​ថ្មី​ត្រូវ​ប្រែក្លាយ​ទៅ​តាម "សង្គម​ម៉ាក្សិស្ត"។ សង្គម​ខ្មែរ​ច្បាស់​ជា​រលាយ​ចូល​ទៅ​ក្នុង​សង្គម​ជាតិ​យួន​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​កម្លាំង​ស្រូប​ពី​សំណាក់​សង្គម​យួន ត្រូវ​តែ​គ្រប​សង្កត់​ទប់​មិន​ឈ្នះ​មក​លើ​សង្គម​ខ្មែរ។ នេះ​ហើយ​ជា​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត​ខ្មែរ!!! [...] (ចុចដើម្បីអាន និងទាញយកឯកសារនេះ)

No comments:

Post a Comment