Saturday, January 25, 2014

ចៅហ្វាយ​គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោយ រៀបរៀង​ដោយ កែវ សុវត្ថិ (​1971)


នេះ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​​កូន​ខ្មែរ​ភាគ​ច្រើន​សម័យ​នេះ (2013) មិន​សូវ​មាន​អ្នក​ដឹង ព្រោះ​គេ​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ស្គាល់​វីរបុរស​ពិត​ប្រាកដ​របស់​ខ្លួន​ឯង​ទេ បើ​អ្នក​ជា​កូន​ខ្មែរ អ្នក​ត្រូវ​តែ​អាន​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​មួយ​នេះ​កុំ​ឲ្យ​ខាន ហើយ​ចាំ​ឲ្យ​ច្បាស់​ក្នុង​ចិត្ត និង​បែងចែក​ឲ្យ​ច្បាស់​ថា​អ្នក​ណា​ជា​វីរបុរស​ខ្មែរ​ពិត​ប្រាកដ។

ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : ចៅហ្វាយ​គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោយ
- រៀបរៀង​ដោយ : កែវ សុវត្ថិ
- ទំហំ​ឯកសារ : 324 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចដើម្បីអាន និងទាញយកឯកសារនេះ)

អំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា ដោយ សោម សេកកុមារ


សៀវភៅ​នេះ​រៀបរាប់​អំពី​ការ​ឈ្លានពាន​​​ទឹកដី​របស់​យួន និង​ពិព័រនា​អំពី​ព្រឹត្តិការ​ទាំងឡាយ​និង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​យួន​អាច​ឈ្លានពាន​ខ្មែរ។ នៅ​ក្នុង​សៀវភៅ​នេះ​មាន​ព្រឹត្តិការ​ធំៗ​ដូចជា ៖
  • នយោបាយ​របស់​សីហនុ​ជាមួយ​ប្រទេស​កុម្មុយនិស្ត និង​សកម្មភាព​របស់​យៀកកុង​ក្នុង​រាជាណាចក្រ​កម្ពុជា ឆ្នាំ 1963 ដល់ 1970។
  • ការ​ប្រឈមមុខ​របស់​រដ្ឋាភិបាល លន់-នល់ ជាមួយ​យៀកកុង និង​យួន​ខាងជើង។
  • អត្ថន័យ​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 1970
  • ឱកាស​ល្អ​សម្រាប់​ឲ្យ​យួន​កុម្មុនិស្ត ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ចេញ​មុខ។

 ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : អំពើ​ឈ្លានពាន​របស់​យួន​មក​លើ​កម្ពុជា
- រៀបរៀង​ដោយ : សោម សេកកុមារ
- ទំហំ​ឯកសារ : 803 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារនេះ)

កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន ដោយ ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី

សៀវភៅ "កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន" អត្ថបទ​ដើម​ជា​ភាសា​បារាំង​ដោយ ចាន់ តារា ចុះ​ក្នុង​ព្រឹត្តិបត្រ​សហគមន៍​ខ្មែរ​នៅ​កាណាដា លេខ 2-3-7 និង 8។ ប្រែ​សម្រួល​ដោយ ប៉ែន នារវី និង អ៊ិត ថុង​ងួន , ពិនិត្យ​ឡើងវិញ កែ និង បង្គ្រប់​ដោយ ចាន់ ដារា ឆ្នាំ 1976-1983  វាយ​អត្ថបទ​ចម្លង​ទាំងស្រុង​មក​បង្កើត​ជា E-book ដោយ ឃុន ពីម៉ូច។

មាតិកា​រៀង ៖

  • ដើម​កំណើត​ខ្មែរ
  • ពី​ការ​ប៉ះ​លើក​ដំបូង​នឹង​បស្ចិម​ប្រទេស​ទៅ​អាណានិគម
  • ពី​អាណានិគម​ទៅ​សហភាព​ឥណ្ឌូចិន
  • ពី​សហភាព​ឥណ្ឌូចិន​ទៅ​សហព័ន្ធ​ឥណ្ឌូចិន
  • សហព័ន្ធ​ឥណ្ឌូចិន​ដើម្បី​អ្វី?
  • ការ​ទាក់ទង​ខ្មែរ-ចិន
  • វិភាគ​ចុង​ក្រោយ
  • លំដាប់​ពេល​នៃ​ការ​ពង្រីក​ទឹកដី​យួន

 ព័ត៌មាន​សង្ខេប​៖

- ឈ្មោះ​សៀវភៅ : កម្ពុជា​និង​សហព័ន្ធ​ឥណ្ឌូចិន
- ប្រែ​សម្រួល​ដោយ : ចាន់ ដារា, អ៊ិត ថុងងួន និង ប៉ែន នារវី
- ទំហំ​ឯកសារ : 3.22 MB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារ)

សត្រូវ​បងប្អូន​ឯង ដោយ​លោក ណាយ៉ាន់ ចាន់ដា


នេះ​ជា​សៀវភៅ​ក៏​ដូចជា​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​និយាយ​អំពី​ខ្មែរ-យួន ជាពិសេស​គឺ​ជាតិ​មួយ​ដែល​កាប់​សម្លាប់​តែ​​គ្នា​ឯង។ សៀវភៅ សត្រូវ​បងប្អូន​ឯង និពន្ធ​ដោយ​លោក​ណាយ៉ាន់ ចាន់ដា, ប្រែ​សម្រួល​ដោយ ទេព ម៉េង​ឃាង នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

៙ មាតិកា៖

  • សម្ដេច​ព្រះ​នរោត្តម សីហនុ : ម៉ោង​នៃ​ជ័យជម្នះ
  • ដង្កូវ​នាង និង កណ្ដុរ
  • មនុស្ស​ដែល​គេ​មិន​ស្គាល់​ម្នាក់​ឈ្មោះ ប៉ុល ពត
  • សម្ដេចព្រះ​នរោត្តម​ សីហនុ : ចាកចេញ​ពី​ឆាក​នយោបាយ
  • ការ​ផ្លាស់ប្ដូរ​ទិសដៅ​ដោយ​ប្រវត្តិសាស្ត្រ
  • ជំនោរ​ខ្យល់​ពី​ទិស​ខាង​លិច
  • ខ្យល់​ខាង​កើត​មាន​ប្រៀប​ជាង
  • ភាព​ស្ងប់ស្ងាត់​មុន​ខ្យល់ព្យុះ
  • សម្ដេចព្រះ​នរោត្តម សីហនុ ក្នុង​គុក​ខ្មែរក្រហម
  • ការ​អុជអាល​ឲ្យ​រឹត​តែ​មាន​រឿង​ធំ
  • Yankee ត្រឡប់​មកវិញ សម្ដេចព្រះ​នរោត្តម រួចផុត​ពី​គ្រោះថ្នាក់
  • ណូអែល​ក្រហម
  • ឥណ្ឌូចិន : នៅ​ពេល​ណា​ទើប​មាន​សន្តិភាព
  • កាលប្បវត្តិ​សំខាន់ៗ

៙ ព័ត៌មាន​ទាញ​យក៖

- ឈ្មោះ​សៀវភៅ : សត្រូវ​បងប្អូន​ឯង ដោយ​លោក ណាយ៉ាន់ ចាន់ដា
- ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ដោយ : ទេព ម៉េងឃាង
- ទំហំ​ឯកសារ : 1.93 MB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារនេះ)

នៅ​ពេល​ដែល​សង្គ្រាម​រលត់​ទៅ ដោយ​អ្នកស្រី អេលីហ្សាបែត ប៊េកខ័រ (Elizabeth Becker) 1986-1998


នេះ​ជា​សៀវភៅ​និពន្ធ​ដោយ​ជនជាតិ​​អាមេរិកាំង អ្នកស្រី​ជា​អ្នក​ឆ្លើតឆ្លង​សារព័ត៌មាន​របស់​សារព័ត៌មាន វ៉ាស៊ីនតោន​ប៉ុស្ដ៍ ដែល​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​និពន្ធ​នាយក​បរទេស​ជាន់ខ្ពស់​របស់​វិទ្យុជាតិ ហើយ​ថ្មីៗនេះ ជា​ជំនួយ​ការ​និពន្ធ​នាយក​របស់ សារព័ត៌មាន​ញ៉ូវយ៉ក​ថែមស៍ ទទួល​បន្ទុក​សារព័ត៌មាន​បរទេស និង​សារព័ត៌មាន​ហរិញ្ញវត្ថុ, គាត់​បាន​រាយការណ៍ និង​សរសេរ​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ 1973 ។ សៀវភៅ​នេះ​បាន​ទទួល​ពានរង្វាន់​សៀវភៅ​របស់ Robert F. Kennedy។ ដែល​ប្រែ​មក​ជា​ភាសា​ខ្មែរ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​អាមេរិកកាំង​ប្រចាំ​កម្ពុជា។ ដែល​និយាយ​អំពី​ជំនាន់​ ប៉ុល ពត និង​មាន​និយាយ​អំពី​ សារមន្ទីរ​​ទួល​ស្លែង (អតីត​មន្ទីរ​ស-21) និង​កាលប្បវត្តិ​សង្ខេប​កាលពី​ជំនាន់​នោះ។

៙ មាតិកា ៖

  • អ្នក​ដែល​ដើរ​តាម​ពី​ចម្ងាយ
  • ភាព​ចាប់ផ្ដើម​នៃ​ប្រទេស​កម្ពុជា​សម័យ​ទំនើប
  • មាគ៌ា​ឆ្ពោះ​ទៅ​រក​អំពើ​ក្បត់
  • សត្វ​ក្រពើ ស
  • ការ​បដិវត្តន៍​ចុងក្រោយ​បង្អស់
  • រជ្ជកាល​នៃ​អំពើ​ហិង្សា
  • "បក្ស​ជាទី​គោរព និង​ជាទី​ស្នេហា!..."
  • ខ្លា និង​ក្រពើ
  • ទម្លាប់​ផ្សេងៗ នៃ​សង្គ្រាម
  • ទី​បញ្ចប់​នៃ​ភាព​នៅ​ស្ងៀមស្ងាត់
  • ការ​វិលត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​ម្ដងទៀត
  • សង្គ្រាម​ក្នុង​មាន​នៃ​ប្រទេស​កម្ពុជា
  • សន្តិភាព​អសារបង់ (ចំណាយ​កម្លាំង​ធំធេង ប៉ុន្តែ​ទទួល​បាន​ផល​តិច)
  • ឧបសម្ពន្ធ​ស្ដីពី​ឯកសារ​ផ្សេងៗ​នៅ​សារមន្ទីរ​​ទួល​ស្លែង (អតីត​មន្ទីរ​ស-21)
  • កាលប្បវត្តិ​សង្ខេប

៙ ព័ត៌មាន​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : នៅ​ពេល​ដែល​សង្គ្រាម​រលត់​ទៅ ដោយ​អ្នកស្រី អេលីហ្សាបែត ប៊េកខ័រ
- ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ដោយ : ទេព ម៉េងឃាង ហៅ ទីឃាយុ
- ទំហំ​ឯកសារ : 2 MB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារនេះ)

ចរិត​ខ្មែរ ដោយ​លោក ប៊ុណ្ណច័ន្ទ ម៉ុល (1973)


 [...] សៀវភៅ​នេះ​ប្រហែល​ជា​អ្នកនិពន្ធ​មាន​គំនិត​រឹះគន់ បន្តុះ​បង្អាប់​តែ​ខ្មែរ​គ្នាឯង ប៉ុន្តែ​តាម​ការ​ពិត គឺ​និយាយ​ឲ្យ​ឃើញ​នូវ​​ទិដ្ឋិ​មានះ រើសអើង​របស់​ខ្មែរ​មួយ​ផ្នែក ដែល​បណ្ដាល​ឲ្យ​កើត​ផល​អាក្រក់​ដល់​សង្គម​និង​បក្ស។ យើង​ត្រូវ​តែ​ប្រយ័ត្ន​និង​អប់រំ​កុំ​ឲ្យ​មាន​ទិដ្ឋិ​របៀប​នោះ​ទៀត។ ពោល​មួយ​បែប​ទៀត​គឺថា ឆ្កើះ​យក​គន្លង​អាក្រក់​មក​លាតត្រដាង​ដើម្បី​ឲ្យ​យើង​ស្អប់ខ្ពើម ហើយ​ចៀសវាង​ពី​គន្លង​នោះ រួច​ប្រកាន់​យក​នូវ​គន្លង​ណា​ដែល​ល្អ​ប្រសើរ​មក​វិញ [...]។

៙ មាតិកា ៖

  • ការ​ភៀសខ្លួន​របស់​ខ្ញុំ
  • ការ​បង្កើត​ខ្មែរ​ឥស្សរៈ
  • អំពើ​ព្រៃផ្សៃ​នៃ​ពួក​ឥស្សរៈ
  • ការ​វាយប្រហារ​ក្រុង​សៀមរាប
  • ការ​បំបែក​គ្នា​នៃ​ពួក​ឥស្សរៈ
  • ការ​បាក់បែក​គ្នា​នៃ​ពួក​ឥស្សរៈ
  • ខ្ញុំ​ចូល​មក​ក្នុង​ប្រទេស​វិញ
  • ខ្ញុំ​ចូល​គណបក្ស​ប្រជាធិបតេយ្យ
  • ខ្ញុំ​និង​គុក​នយោបាយ​ម្ដងទៀត
  • តើ​របប​ថ្មី​នេះ ខ្មែរ​មាន​ផ្លាស់​ចរត​ទេ?
  • អនុសាសន៍ :  គំនិត"មាន​តែ​អញ", គំនិត​លួច​យក​យោបល់​គេ, ....

៙ ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : ចរិត​ខ្មែរ
- និពន្ធ​ដោយ : ប៊ុណ្ណច័ន្ទ ម៉ុល
- ទំហំ​ឯកសារ : 626 KB ជា​ប្រភេទ PDF
- ទីតាំង​ទាញ​យក : (ចុចត្រង់នេះដើម្បីអាន និងទាញយកឯកសារនេះ)

គុក​នយោបាយ ដោយ​លោក ប៊ុណ្ណចន្ទ ម៉ុល (1971)


ជា​ប្រវត្តិ​របស់​អ្នក​និពន្ធ​សៀវភៅ​នេះ [...] ហេតុ​ដែល​យើង​រំលឹក​ឡើង​វិញ​នូវ​អតីតកាល​របស់​យើង ដែល​ស្ថិត​នៅ​ក្រោម​ការ​ជិះជាន់​របស់​បរទេស ដ៏​ពោរពេញ​ដោយ​ការ​ឈឺចាប់​ខ្លោចផ្សា​ទាំង​ផ្លូវ​ចិត្ត​ផ្លូវ​កាយ មក​លាតត្រដាង ដើម្បី​នឹង​ទាញ​សតិ​ស្មារតី​យុវជន​យើង​សម័យ​នេះ និង​តទៅ​អនាគត​ឲ្យ​ចេះ​មាន​ចិត្ត​គិត​រឿង "ជាតិ" គ្រប់ៗគ្នា។ ឲ្យ​មាន​ចិត្ត​គំនិត​ជាតិ​និយម​សតិសម្បជញ្ញៈ​ជាតិ ស្រឡាញ់​ទឹកដី​ខ្មែរ, ពូជពង្ស​ខ្មែរ, ប្រពៃណី​ខ្មែរ, ឲ្យ​ជួញ​ចិត្ត​គិត​ពី​រឿង "ជាតិ​ខ្មែរ" នេះ​ឲ្យ​បាន​ស្មើៗគ្នា​ទាំងអស់ កុំ​ឲ្យ​មួយ​ប្រចាំ​មួយ​ផ្ដេក​វេរ​គ្នា​ឲ្យសោះ [...]។ (ចុចដើម្បីអាន និងទាញយកឯកសារ)

ដំណើរ​ឆ្ពោះទៅ​ទិសខាងលិច និង​ឥណ្ឌូចិន​ក្នុង​ឆ្នាំ 2000 ដោយ​លោក នួន ឃឿន (1970)


លោក នួន ឃឿន ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ។ [...] ស្ថានភាព​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​តូច​រុំ​ព័ទ្ធ​ជុំវិញ​ដោយ​ប្រទេស​ជិតខាង​ធំៗ មាន​បណ្ដាជន​ច្រើន​លើសលប់​បែបនេះ គឺ​ពិតជា​ស្ថានភាព​មួយ​ប្រកបដោយ​គ្រោះថ្នាក់​ជាក់ស្ដែង ហើយ​ជា​ការ​គំរាមកំហែង​មួយ​ដ៏​សាហាវ​ទៅ​លើ​ជីវិត​នៃ​ប្រទេស​យើង​ទៀត​ផង។ អាស្រ័យហេតុនេះ បញ្ហា​ការ​គង់វង្ស​ជីវិត​នៃ​រដ្ឋ​ខ្មែរ​ក្នុង​ភូមិភាគ​ឥត​មេត្តា​នេះ ត្រូវតែ​ជនជាតិ​ខ្មែរ​ម្នាក់ៗ​ចាប់អារម្មណ៍​លើស​អ្វីៗ​ទាំងអស់​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន [...]។
               (ចុចដើម្បីអាន និងទាញយកឯកសារនេះ)

វប្បធម៌-អរិយធម៌ ខ្មែរ-ឥណ្ឌា និពន្ធ​ដោយ​លោក ទាវ ឆៃសុក (1917-1972)


សូម​អរគុណ​ដល់​លោក កុយ ច័ន្ទ​សារ៉ារិទ្ធ ដែល​បាន​ខំ​វាយ​អត្ថបទ​តាម​កុំព្យូទ័រ​ឡើងវិញ​ធ្វើ​ជា​ឯកសារ​សៀវភៅ​ អេឡិចត្រូនិក (E-book), គាត់​បាន​ធ្វើ​ចប់​នៅ​វេលា​ម៉ោង 2:20 នាទី​រំលង​អាធ្រាត្រ ថ្ងៃ​អាទិត្យ ទី13 ខែ​មេសា ឆ្នាំ2008 (គ.ស) នៅ​ទីក្រុង អាឌីឡែដ ប្រទេស​អូស្ត្រាលី​ខាង​ត្បូង (Adelaide, South Australia)។ សៀវភៅ​នេះ​សម្រាប់ ថ្នាក់​ទី​បញ្ចប់ និង ថ្នាក់​ត្រៀម​ឧត្តម​សិក្សា។ [...] រីឯ​ខ្មែរ​វិញ ក៏​មាន​វប្បធម៌ អរិយធម៌ ជា​គោលចារឹក ប្រចាំ​ជាតិ​ខ្មែរ ប្រទេស​ខ្មែរ​ដែរ។ ក្នុង​ករណី​នេះ ខ្មែរ​គ្រប់រូប ចាំបាច់​ត្រូវ​តែ​ចេះ​ដឹង​យល់​ស្គាល់​ដោយ​ច្បាស់លាស់ នូវ​វប្បធម៌ អរិយធម៌ ជាតិ​ខ្លួន ប្រទេស​ខ្លួន អំពី​តម្លៃ ផលប្រយោជន៍ កំណកំណើត ប្រភព និង​លក្ខណៈ​ផ្ទាល់​នៃ​វប្បធម៌ អរិយធម៌​ជាតិ។ [...] (ចុចដើម្បីអាន និងទាញយកឯកសារ)

ព្រះ​បាឡាត់​ឃោសនាគ ហែម ចៀវ ដោយ​ព្រះពោធិវង្ស សូត ហាយ និង​លោក គង់ សម្ភារ (1972)


មាន​លោកអ្នក​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឭ​ពាក្យ​ថា អាចារ្យ ហែម ចៀវ ដែល​ជា​វីរបុរស​​ជាតិ​ខ្មែរ តស៊ូ​​កាល​ពី​សម័យ​អាណានិគម​​បារាំង។ [...] ពី​ឆ្នាំ 1864 មក​ដល់ 1942 វីរបុរស​អាចារ្យ​ស្វា, ពោរ​កំបោរ, អាចារ្យ​លាក់, ស៊ីវត្ថា, ក្រឡាហោមគង់, ពិស្ណុលោកឈូក ព្រម​មួយ​អន្លើ​ដោយ​ប្រជារាស្ត្រ​រួម​ផង បាន​ធ្វើការ​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្ដើម​យក​​ប្រទេស​របស់​ខ្លួន​មក​វិញ។ តែ​ត្រូវ​ពួក​ស្ដេច​ខ្សឹបខ្សៀវ​នឹង​បារាំង ឲ្យ​សម្លាប់​វីរបុរស​ស្នេហា​ជាតិ​យើង​អស់​ជា​ច្រើន។ ម៉្លោះហើយ​សេចក្ដី​រាងចាល​បន្តិចម្ដងៗ ក៏​ទៅ​ពួន​សម្ងំ​ក្នុង​បេះដូង​ខ្មែរ​ឲ្យ​ភ័យ​ខ្លាច​ក្រែង​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ដូច​អ្នក​មុនៗ​ទៀត។ ការ​ធ្លាក់​ចុះ​នៃ​ប្រទេស​យើង​ប្រៀប​បាន​នឹង​ស្លឹក​ជ្រុះ​ចាក់​មែក ដោយសារ​អក្សរសាស្ត្រ​ជាតិ ត្រូវ​បារាំង​ហាម​មិន​ឲ្យ​កូន​ខ្មែរ​រៀន គេ​ឲ្យ​រៀន​តែ​អក្សរសាស្ត្រ​របស់​គេ ប្រើប្រាស់​សម្ភារៈ​ប្រទេស​គេ ចាប់តាំង​ពី​សំលៀកបំពាក់​ឡើង​ទៅ។ ម៉្លោះហើយ​ខួរក្បាល​ខ្មែរ ត្រូវ​វិលវល់​លែង​មើល​ឃើញ​របស់​ខ្លួន​ជា​ដាច់ខាត។ ម្នាក់ៗ​ដែល​បាន​ធ្វើការ​រាជការ ឬ​តែ​អួត​សរសើរ​ភាសា​បារាំង ខ្ពើម​ភាសា​ជាតិ​ឯង ស្អប់​ម៉ែ​ឯង​ដែល​ពិសារ​ស្លា ស្លៀកពាក់​ចងក្បិន ស្រឡាញ់​ម៉ែ​គេ​ដែល​លាប​ក្រេម ជក់បារី ស្លៀក​សំពត់​ខ្វះ​ក្រណាត់​ទៅ​វិញ! ត្រង់​ហ្នឹង​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្មែរ​ល្ងង់​ខ្លួន​ហៅ​លែង​ឮ! មើល​លែង​យល់! [...] ។
                (ចុចដើម្បីអាន និងទាញយក)

ប្រវត្តិសាស្ត្រ​កម្ពុជាប្រជាធិបតេយ្យ (1975-1979) និពន្ធ​ដោយ​លោក ឌី ខាំបូលី


សៀវភៅ​នេះ​ជា​ការ​ផ្សាយ​របស់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឆ្នាំ 2007 ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា A History of Democratic Kampuchea 1975-1979។ [...] មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់​មាន​គំនិត​ជ្រុលនិយម​ហួសហេតុ ដែល​ខ្លួន​ទទួល​យក​ពី​មនោគមវិជ្ជា​កុម្មុយនិស្ត​របស់​ចិន អតីត​សហភាពសូវៀត និង​វៀតណាម។ មេដឹកនាំ​ទាំង​នេះ​បាន​បង្កើត​ឡើង​នូវ​គោលនយោបាយ​ជា​ច្រើន​ដែល​ប្រមាថ​ជីវិត​មនុស្ស និង​បាន​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាជន​ឯង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ [...]
              (ចុចដើម្បីអាន និងទាញយក)

កាលប្បវត្តិ​នៃ​ខ្មែរ​កម្ពុជាក្រោម ខ្មែរ​កម្ពុជាក្រោម​ជា​នរណា?


ឯកសារ​មួយ​នេះ​មាន​ឈ្មោះ​ថា កាលប្បវត្តិ​នៃ​ខ្មែរ​កម្ពុជា​ក្រោម រក្សា​ច្បាប់​ដើម ចេញ​​ពី​សៀវភៅ​ ផ្លូវ​ទៅ​យក​សិទ្ធ​សំរេច​​វាសនា​ខ្លួន​ដោយ​ខ្លួនឯង (រៀប​រៀង និង​បោះ​ផ្សាយ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម) 2009 ។ (ចុចដើម្បីអាន និងទាញយក)

ស្រណោះ​ព្រលឹង​ខ្មែរ និពន្ធ​ដោយ​លោក អ៊ិត សារិន (1973)


លោក អ៊ិត សារិន ជា​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​បឋមភូមិ អធិការ​បឋមសិក្សា។ [...] ក្នុង​គោលបំណង​ជួយ​បំភ្លឺ​គោលដៅ​ខ្លះៗ នៅ​ក្នុង​ផ្ទៃក្នុង​បញ្ហា​ខ្មែរ និង​ចង់​ឆ្លុះ​បង្ហាញ​នូវ​គ្រោះថ្នាក់​ធំៗ លេចចេញ​មក​ពី​ពួក​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស ទើប​ខ្ញុំ​ប្រថុយ​បើក​កកាយ​នូវ​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ បាន​ហែល​ឆ្លង​ខ្លួនឯង​នៅ​ក្នុង​ជួរ​ខ្មែរក្រហម ក្នុង​រយៈពេល 9 ខែ។ បើ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​កុម្មុយនិស្ត "សង្គម​ខ្មែរ​ថ្មី" នឹង​អស់​ខ្លឹមសារ​ជាតិ (Essence nationale) អស់​គោល​ចរិត​ជាតិ (Entité nationale)។ សង្គម​ខ្មែរ​ថ្មី​ត្រូវ​ប្រែក្លាយ​ទៅ​តាម "សង្គម​ម៉ាក្សិស្ត"។ សង្គម​ខ្មែរ​ច្បាស់​ជា​រលាយ​ចូល​ទៅ​ក្នុង​សង្គម​ជាតិ​យួន​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​កម្លាំង​ស្រូប​ពី​សំណាក់​សង្គម​យួន ត្រូវ​តែ​គ្រប​សង្កត់​ទប់​មិន​ឈ្នះ​មក​លើ​សង្គម​ខ្មែរ។ នេះ​ហើយ​ជា​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត​ខ្មែរ!!! [...] (ចុចដើម្បីអាន និងទាញយកឯកសារនេះ)

សៀវភៅសិល្បៈ​លួងលោម មធ្យោបាយ​ខ្លះ​ក្នុង​ការ​យកចិត្ត​មនុស្ស ដោយ​លោក ហ៊ុន គឹមស៊ា (1974)


[...] សិល្បៈ​លួងលោម​គឺជា​វិធី​ផ្គាប់ផ្គន់​មនុស្ស​ទៅ​យាម​កាលៈទេសៈ។ ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ចិត្ត អនុលោម​ទៅ​តាម​មនុស្ស​ចេះ, មនុស្ស​ល្ងង់ ក្មេង​ឬ​ចាស់, ជាតិសាសន៍​នេះ​ជាតិ​សាសន​នោះ។ល។ គេ​ត្រូវ​ហាត់​ពត់​ចិត្ត​ខ្លួនឯង មុន​នឹង​និយាយ​ឬ​ប្រកែក​អ្វី​មួយ អ្នកណា​ទៅ​តាម​កាលៈទេសៈ​តែ​សំខាន់​ទៅទៀត​ត្រូវ​យល់​សន្ដានចិត្ត​ឲ្យ​អស់ នូវ មនុស្ស​ទាំងឡាយ​ណា ដែល​ស្គាល់​ឬ​និយាយ​ជា​គូ​សន្ទនា​ជាមួយ​នឹង​យើង​ផង។ [...]
            (ចុចដើម្បីអាន និងទាញយកសៀវភៅនេះ)

សៀវភៅបណ្ដាំ​តា​មាស ចេញ​ផ្សាយ​ដោយ​បណ្ឌិត ឃីង ហុកឌី (2007)


អត្ថបទ​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​នៅ​សតវត្ស​ទី 20 នៅ​ពេល​ដែល​ប្រទេស​យើង​ចាប់​មាន​អក្សរសិល្ប៍​ជា​លើក​ទី 1 ដែរ គឺ​នៅ​ឆ្នាំ 1907-1908។ រោងពុម្ព​អក្សរខ្មែរ​នេះ បាន​ចូល​មក​ភ្នំពេញ​ដំបូង​គឺ​សម្រាប់​បោះពុម្ព​ឯកសារ​រដ្ឋបាល​បារាំង សៀវភៅ​ធម៌​គ្រិស្ដសាសនា និង​អត្ថបទ​សិក្សា​នៃ​ស្ថាប័ន​វិទ្យាសាស្ត្រ​ ដូចជា សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ជាដើម។ រឿង​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​អក្សរសិល្ប៍​បោះពុម្ព​លើក​ទី 1 បន្ទាប់​ពី​ការ​នាំចូល​នូវ​បច្ចេកទេស​ថ្មី​ទំនើប​នេះ ព្រោះ​ដើម​ឡើយ យើង​ធ្លាប់តែ​ចម្លង​ដោយ​ដៃ​លើ​ក្រដាស ឬ​ចារ​លើ​ស្លឹក​ត្នោត ស្លឹករឹត ។ល។

ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : បណ្ដាំ​តា​មាស
- អារម្ភកថា និង​ចេញ​ផ្សាយ​ដោយ : ​​បណ្ឌិត ឃីង ហុកឌី (2007)
- វាយ​អត្ថបទ​សារ​ឡើង​វិញ​ដោយ : ប្លក​តា​ម៉ាប់ យាយ​ម៉ាប់
- ទំហំ​ឯកសារ : 214 KB ជា​ប្រភេទ : PDF 
- ទីតាំង​ទាញ​យក [ចុចដើម្បីអាន និងទាញយកឯកសារ]

ឯកសារព្រះរាជ​ជីវប្រវត្តិ ​នៃ សម្ដេច​ព្រះ​មហាសុមេធាធិបតី ជួន ណាត រៀបរៀង​ដោយ​ព្រះមុនីកោសល សូរ ហាយ (1999)


តាម​ឯកសារ​ខ្លះ​របស់​ព្រះ​ឃោសធម្ម ប៉ុណ្យ សុម្ភោជ និង​លោក​ទ្រិញ វ៉ាញ 1970 (ចម្លង​ចេញ​ពី​ទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្ស​សាស្ត្រ របស់​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ) លេខ​ពិសេស ខែ​ធ្នូ ឆ្នាំ 1998 និង​លេខ​ពិសេស​ ខែ​មករា កុម្ភៈ មីនា ឆ្នាំ 1999។
[ចុចដើម្បីអាន និងទាញយកឯកសារនេះ]

សៀវភៅអាចារ្យ​ស្វា រៀបរៀង​ដោយ​លោក ស៊ូ ចំរើន (1968)


អាចារ្យ​ស្វា គឺ​ជា​វរបុរស​ខ្មែរ​ក្នុង​សតវត្ស​ទី 19 សម័យ​អាណានិគម​បារាំង​ត្រួតត្រា​ស្រុកខ្មែរ។ [...] ខ្ញុំ​បាន​ឯកសារ​នោះ​ជា​ភាសា​ជាតិ​ក្ដី ជា​ភាសា​បរទេស​ក្ដី ច្រើន​តែ​ឃើញថា​អាចារ្យ​ស្វា​ជា​មនុស្ស​ក្បត់ជាតិ? សំនួរ​នេះ ខ្ញុំ​អាច​ឆ្លើយ​ថា ព្រោះ​ពេល​នោះ​ខ្មែរ​នៅ​ក្រោម​អាណាព្យាបាល​បរទេស តែ​នរណា​ម្នាក់​មិន​ពេញ​ចិត្ត​នឹង​ការ​ត្រួតត្រា​ពួក​បរទេស អ្នក​នោះ​ត្រូវ អ្នក​អាណាព្យាបាល​ចោទ​ថា ជា​អ្នក​ក្បត់ជាតិ ម្ល៉ោះហើយ​ការ​សរសេរ​ត្រូវ​តែ​ថា "​ក្បត់​ជាតិ" តាម​តែ​គ្នា។ ខ្ញុំ​បាន​ជួប​ឯកសារ​មួយ​ទៀត ដែល​កម្បាំង​នឹង​ភ្នែក​បរទេស ដែល​អ្នក​សរសេរ​បាន​ទុក​នៅ​ជាមួយ​ខ្ញុំ ហើយ​អ្នក​សរសេរ​នោះ​ត្រូវ​ជា​ញាតិ​របស់​អ្នក​បាញ់​អាចារ្យ​ស្វា​ស្លាប់​ទៀត​ផង។ [...] (ចុចដើម្បីអាន និងទាញយក)

សៀវភៅស្រីហិតោបទេស បកប្រែ​ចេញពី​ភាសា​សំស្ក្រឹត​ដោយ​ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ (1954)


[...] ហិតោបទេស​នេះ​ប្រែ​ថា ការ​ប្រៀនប្រដៅ​ប្រយោជន៍ ការ​ពន្យល់​ប្រយោជន៍, ការ​ប្រាប់​ប្រយោជន៍ ឬ​ការ​ដឹកនាំ​ជនានុជន​ឲ្យ​បាន​ប្រយោជន៍​នៅ​លោកិយ​នេះ ពុំ​នោះ​ថា ពាក្យ​ប្រៀនប្រដៅ​សីលធម៌​ដល់​ជនានុជន​ទាំងឡាយ ពុំនោះសោត​នឹង​ហៅថា ធម៌​បំពេញ​មនុស្ស​ភាព​ក៏​សឹង​បាន ជា​គម្ពីរ​ចាស់​បុរាណ មាន​អាយុ​រាប់ពាន់​ឆ្នាំ គេ​និយម​ប្រែ​ស្ទើរ​គ្រប់​ភាសា​ក្នុង​សាកលលោក ទោះ​ជា​អាស៊ី ឬ​អឺរ៉ុប គេ​ទុកជា​លោកនីតិ ឬ​គតិលោក​មួយ​ដ៏​សំខាន់។ ហិតោបទេស ជា​ភាសា​សំស្ក្រឹត​នេះ​មាន​លម្អ 4 ប្រការ​គឺ 1-សេចក្ដី​ជ្រាលជ្រៅ​ទន់​ផ្អែម, 2-ប្រើ​ពាក្យពេចន៍​លែបខាយ​ល្អ​ស្រស់, 3-ជើងកាព្យ​ណែងណង, 4-រឿងរ៉ាវ​ទាក់ទង​គ្នា​ដឹក​ដូច​រឿង​ 1001 ​យប់។ បើ​នរណា​បាន​អាន​ហើយ នរ​ជន​នោះ ជាប់ចិត្ត​នឹក​ស្ងើច​ជញ្ជក់មាត់​ចង់​មើល​ចង់​អាន នឹង​នឹក​ទៅ​ដល់​អ្នក​និពន្ធ​ដើម ស្ងើចសរសើរ​ស្នាដៃ និង​ចិត្ត​ប្រកប​ដោយ​មេត្តា​ក្រាល​ទៅ​គ្របដណ្ដប់​សព្វ​សត្វ​ទាំងឡាយ។[...]

   សៀវភៅ ស្រីហិតោបទេស បកប្រែ​ចេញពី​ភាសា​សំស្ក្រឹត​ដោយ​ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ឆ្នាំ 1949។ វាយ​អត្ថបទ​ធ្វើ​ជា​ឯកសារ PDF សាឡើងវិញ​ដោយ​លោក ណុក ដារ៉ា ម្ចាស់​ប្លក​អក្សរសិល្ប៍​ខ្មែរ មាន​ដាក់​ឲ្យ​ទាញ​​យក​ចំនួន 4 ភាគ ។ (ខ្ញុំ​មិន​ដឹង​ថា​ទាំង​ 4 ភាគ​នេះ​ចប់ ​ឬ​មិន​ចប់​នោះ​ទេ តែ​ខ្ញុំ​បាន​យក​ទាំង 4 ភាគ​នេះ​ដាក់​ចូល​គ្នា​ធ្វើ​តែ​មួយ​ឯកសារ PDF វិញ ដើម្បី​កុំ​ឲ្យ​បែក​ខ្ញែក ហើយ​បើ​ពេល​ណា​ខ្ញុំ​ដឹង​ថា​មាន​ភាគ​បន្ត​នោះ ​ខ្ញុំ​នឹក​ដាក់​ចូល​បន្ត​ទៀត)។ [ចុចដើម្បីអាន និងទាញយក]

សៀវភៅប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដោយ​លោក អាដេម៉ារ ឡឺក្លែរ


នេះ​ជា​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ ចាប់តាំងពី​សតវត្ស​ទី 1 នៃ​គ្រិស្តសករាជ​រហូត​មក ដោយ​ផ្អែក​តាម​សិលាចារឹក, កំណត់ត្រា​របស់​ចិន និង​អាណ្ណាម, និង​តាម​ឯកសារ​អឺរ៉ុប​ដែល​មាន​ក្នុង 6 សតវត្សរ៍​ចុង​ក្រោយ​នេះ ដែល​និពន្ធ​ជា​ភាសា​បារាំង​ដោយ​លោក  អាដេម៉ារ ឡឺក្លែរ (ដែល ​ជា​អតីត​រ៉េស៊ីដង់​បារាំង​ប្រចាំ​កម្ពុជា)។។ ជា​ឯកសារ​បកប្រែ​ទី 4 នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បកប្រែ​ជា​ភាសាខ្មែរ​ដោយ ទេព ម៉េងឃាន ហៅ ទីឃាយុ, ពិនិត្យ​កែសម្រួល​ឃ្លោងឃ្លា​និង​អក្ខរាវិរុទ្ធ​ដោយ ឆាំង យុ, ក្រាហ្វិក​និង​កុំព្យូទ័រ​ការី​ដោយ គឹម សុវណ្ណ ដានី, បោះពុម្ព​នៅ​កម្ពុជា​ឆ្នាំ 2005។ [ចុចទីនេះដើម្បីអាន និងទាញយកសៀវភៅនេះ]